លោក ហ៊ុន សែន ថា ការធ្វើពហិកាភេសជ្ជៈកូកាកូឡា អាចធ្លាក់ចូលអន្ទាក់របស់សត្រូវ

លោក ហ៊ុន សែន បានលើកឡើងថា ការធ្វើពហិកាផលិតកូកាកូឡា នឹងធ្វើឱ្យកម្មករខ្មែរនិងសេដ្ឋកិច្ចខ្មែរជាអ្នកខាតបង់ ហើយជាអន្ទាក់រុញឱ្យកម្ពុជាក្លាយជាសត្រូវរបស់សហរដ្ឋអាមេរិក។ ការលើកឡើងនេះ បន្ទាប់ពីក្រុមហ៊ុន កូកាកូឡា ផ្ដាច់កង់ត្រាជាមួយតារាចម្រៀងរ៉េបលោក ម៉ាន់ វណ្ណដា ដែលគេសង្ស័យថា ដោយសារពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជានិងថៃ។

ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី១៧ ខែសីហា​ថា ភេសជ្ជៈ​កូកាកូឡា ជា​ផលិតផល​អាមេរិក ប៉ុន្តែ​ក៏​ដូច​ជា​ផលិតផល​ខ្មែរ​ដែរ ដោយសារ​មាន​រោងចក្រ​ផលិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក្នុង​ខណ្ឌ​កំបូល ហើយ​ប្រើប្រាស់​កម្មករ​ជា​ខ្មែរ និង​បាន​បង់​ពន្ធ​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ។

សូមរង់ចាំអានព័ត៌មានពិស្ដារ!